រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងលោកអភិបាលស្រុកល្វាឯម មន្ត្រីរាជការ និងពុទ្ធបរិស័ទ ដង្ហែរអង្គកឋិនទាន ទៅកាន់វត្តឧទ័យសាគរ ហៅវត្តទឹកឃ្លាំង

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងលោកអភិបាលស្រុកល្វាឯម មន្ត្រីរាជការ និងពុទ្ធបរិស័ទ ដង្ហែរអង្គកឋិនទាន ទៅកាន់វត្តឧទ័យសាគរ ហៅវត្តទឹកឃ្លាំង ស្ថិតនៅឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។ អង្គកឋិនទានសាមគ្គីមួយ ដែលផ្តួចផ្តើមឡើងដោយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីរាជការ និងលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំង អាជ្ញាធរស្រុកល្វាឯម ដើម្បីដង្ហែយកត្រៃចីវរវេប្រគេនចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តឧទ័យសាគរ ហៅវត្តទឹកឃ្លាំង ស្ថិតនៅឃុំទឹកឃ្លាំង ស្រុកល្វាឯម ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត បានបច្ច័យចំនួន ៧៥លាន ៦៨ម៉ឺន ៥ពាន់រៀល និង៦២០ដុល្លារអាមេរិក ដែលប្រគេនដោយឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ សូមជម្រាបថា បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុង ព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើ នៅពេលណា ក៏បានតាមចិត្តចង់ នោះឡើយ គឺមានរយៈកាល ទទួលកឋិនទានក្ដី និងរយៈកាល កឋិនទានក្ដី អាចធ្វើបាន តែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។

អត្ថបទទាក់ទង