ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោកជំទាវ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង លោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី មន្រ្តីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តវត្តព្រះឥន្ទសាមគ្គីធម៌ បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យដង្ហែរអង្គ"កឋិនទានមហាសាមគ្គី" ដើម្បីវេរប្រគេនចំពោះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ខ្ញុំព្រះករុណាខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសកុសលផលបុណ្យ ប្រគេនជូន លោកតា លោកយាយ ពុទ្ធបរិស័ទ និងមន្រ្តីរាជការទាំងអស់ សូមទទួលបានមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សូមអនុមោទនាកុសលផលបុណ្យទាំងអស់គ្នា!