ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញ ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យផែនការ ការងារក្នុងការរំដោះទឹកជំនន់ចេញពីរាជធានីភ្នំពេញ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ នៅសាលប្រជុំសាលាខេត្តកណ្តាល ។