រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីទទួលអំណោយជាអាវយឺតចំនួន៨៩២អាវ ពីរោងចក្រPRESTIGE GARMENT CO.,LTD (ប្រេស្ទីច ហ្គាម៉ិន ឯ.ក)

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានរៀបចំពិធីទទួលអំណោយជាអាវយឺតចំនួន៨៩២អាវ ពីរោងចក្រPRESTIGE GARMENT CO.,LTD (ប្រេស្ទីច ហ្គាម៉ិន ឯ.ក) ក្នុងគោលបំណងចូលរួមអបអរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ " រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាប័ន្នសង្គម " ក្រោមអធិបតីភាពលោក គួយ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។លោក គួយ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា ព្រមទាំងបានណែនាំជាប្រចាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់នៅថ្នាក់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពិនិត្យពិនិត្យមើលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសជនងាយរងគ្រោះគ្រប់ប្រភេទ និងជនរងគ្រោះដោយសារជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។លោកអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ខូ ឆេងដិន អគ្គនាយករោងចក្រ លោក កាវ ធានមីង ប្រធានផ្នែករដ្ឋបាលរោងចក្រPRESTIGE GARMENT CO.,LTD (ប្រេស្ទីច ហ្គាម៉ិន ឯ.ក) ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏មានតម្លៃ ក្នុងការចូលរួមចំណែកជាមួយការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនាឱកាសនេះ។ ជាមួយគ្នានេះផងដែរ លោកអនុប្រធានគណៈកម្មាធិការសាខា បានសន្យាថា សាខានឹងយកចិត្តទុកដាក់ប្រើប្រាស់នូវអំណោយដ៏ថ្លៃថ្លាទាំងនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ និងជួយដល់ប្រជាពលរដ្ឋដែលជួបនូវគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត នៅក្នុងភូមិសាស្ត្ររបស់ខេត្តឲ្យមានតម្លាភាព ដោយស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៕

អត្ថបទទាក់ទង