រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលស្រុកកោះធំ រៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីឆ្លើយតបនឹងគម្រោងដែលជាតម្រូវការរបស់ប្រពលរដ្ឋនៅមូលដ្ឋាន

++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល នៃរដ្ឋបាលស្រុកកោះធំ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោង របស់ខ្លួនដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ ។បន្ថែមពីលើនេះ ឯកឧត្តមបានបញ្ជាក់ថា នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ ២០២៤ របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ បញ្ហាសំខាន់គឺចំពោះគម្រោងដែលគ្រប់ឃុំដែលបានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រនោះទេ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាសម្រាប់ ទទួលបានការគាំទ្រនៅពេលក្រោយទៀត។ លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានឱ្យដឹងថា គម្រោង សកម្មភាពជាអាទិភាព ដែលបានស្នើឡើងដោយរដ្ឋបាលឃុំទាំង៦ សម្រាប់ឆ្នាំ២០២៤ សរុបមានចំនួន ២៣១ គម្រោង ក្នុងនោះ៖កសិកម្ម មាន ៣៨ គម្រោង អាជីវកម្ម មានចំនួន ២៦គម្រោងអប់រំមានចំនួន ១៥គម្រោង សុខភាពមានចំនួន ៦៩គម្រោង ភាពងាយរងគ្រោះមាន ១១គម្រោង បរិស្ថានមានចំនួន ២៨គម្រោង រដ្ឋបាល និងសន្តិសុខ មានចំនួន ៤៤ គម្រោង។លោក ម៉ីន ឈុន ប្រធានមន្ទីរផែនការ ខេត្តកណ្ដាល បានមានប្រសាសន៍ថា ជាលទ្ធផលនៃសិក្ខាសាលានេះគំរោងរបស់ឃុំ ដែលទទួលការគាំទ្រ សរុបមានចំនួន ១៤០គម្រោង ដោយឡែកគម្រោងរបស់ស្រុក ទទួលបានការគាំទ្រ ៣គម្រោង ។

អត្ថបទទាក់ទង