«ពិធីជប់លៀងអបអរសាទរជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍លើកទី៣២»រាជធានីភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(SEA Games -ASEAN Para Games 2023) ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ស្ថិតក្នុងវិមានកីឡាដ្ឋាន ពហុកីឡាដ្ឋានមរតកតេជោ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។“នេះគឺជាជោគជ័យដ៏មហោឡាឬក ត្រចះត្រចង់ ល្បីរន្ទឺ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជា ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលសបញ្ជាក់ឲ្យបានឃើញ ច្បាស់ថា ខ្មែរធ្វើបាន(ខ្មែរសាមគ្គី ខ្មែរខ្លាំង)”។នាល្ងាច ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។