រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ពិភាក្សា អនុគណៈកម្មការគ្រប់គ្រងទូក និងកន្លែងស្នាក់នៅ ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំ ពិភាក្សា អនុគណៈកម្មការគ្រប់គ្រងទូក និងកន្លែងស្នាក់នៅ ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ ដោយមានការចូលរួមពី អភិបាលរង ក្រុង-ស្រុកពាក់ព័ន្ធ មន្ទីរអង្គភាពជំនាញ និងមន្ត្រីបច្ចេកទេសជាច្រើនរូបផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំលឹកដល់ អនុគណៈកម្មការគ្រប់គ្រងទូកទាំងអស់ ត្រូវបង្កើតគណៈកម្មការគ្រប់គ្រង សន្តិសុខ សណ្តាប់ធ្នាប់ និងកន្លែងស្នាក់នៅដល់កីឡាកររបស់ខ្លួន និងត្រូវណែនាំដល់កីឡាករទាំងអស់ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងដែលបានដាក់ចេញ ត្រូវមានវិន័យក្នុងការស្លៀកពាក់អោយបានសមរម្យ ហាមបង្កជាអំពើហឹង្សា និងក្រមសីលធម៌ក្នុងពេលប្រកួត។សូមជម្រាបថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣នេះ ខេត្តកណ្តាលមានទូកចូលរួមប្រណាំងសរុប ១០១ទូក៕

អត្ថបទទាក់ទង