ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចុះពិនិត្យ ទីកន្លែងស្នាក់នៅ ក្នុងមណ្ឌលអតីតឃ្លាំងសាំងចាស់ក្រុមហ៊ុនសូគីមិច គ.ម លេខ៦ ក្នុងខណ្ឌឫស្សីកែវ របស់កីឡាករចំណុះទូកខេត្តកណ្តាល សំដៅធ្វើឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព អនាម័យ និងសោភណភាពល្អ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៦-២៧-២៨ នាពេលខាងមុខ។សូមបញ្ចាក់ថា រដ្ឋបាលខេត្តកណ្តាល គ្រោងបញ្ជូនទូកចំនួន ១០១ទូក ក្នុងនោះមានទូកគូពិសេសចំនួន ២០ទូក មានកីឡាករចំណុះទូកសរុបជាង ៦១០៧នាក់ ដើម្បីចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះមុខ។