ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានដឹកនាំគណ:ប្រតិភូរដ្ឋបាលខេត្តកណ្ដាល អញ្ជើញចូលរួម និងគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាមាតាក្មេក របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាម្ដាយបង្កើតរបស់លោកជំទាវ តៅ តឿន ទៀ បាញ់ ស្ថិតគេហដ្ឋានសព ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ក្នុងឱកាសនោះដែរ គណៈប្រតិភូខេត្តកណ្តាល បានលើកហត្ថប្រណម បង្គំអពា្ចលី ឧទ្ទិសបួងសួងដល់តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសិកា យិប ថាំកេសន សូមបានយោនយោគ និងចាប់បដិសន្ធិទៅកាន់ឋានបរម សុខស្ងប់ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕