ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត។កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ៖១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំប្រចាំខែតុលា របស់គ.ក.ស.កខេត្ត(លើកទី៥២)អាណត្តិទី៣ ឆ្នាំ២០២៣។២. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារគ.ក.ស.កខេត្ត ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២៣។៣. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារ គ.ក.ស.កខេត្ត ប្រចាំឆ្នាំ ២០២៣។៤. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា។៥. ពិនិត្យ ពិភាក្សា និង អនុម័តផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០២៣។