រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ខេត្តកណ្តាល៖រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនៅសាលប្រជុំសាលាខេត្តកណ្តាល កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ លោកនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយករងទីចាត់​ការអង្គភាព​ចំណុះសាលាខេត្ត​ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានលើកឡើងអំពីគោលបំណងនៃកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត គឺដើម្បីឆ្លុះបញ្ចាំងនូវលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ សំដៅធ្វើឲ្យការអនុវត្តបន្តកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់តាមរយៈការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់អំពីចំណុចខ្លាំង និងចំណុចអសកម្មដែលបានអនុវត្តក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបានបន្ថែមទៀតថា៖ ដើម្បីឱ្យសន្និបាទប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តប្រព្រឹត្តិទៅដោយរលូនទៅតាមផែនការដែលបានគ្រោងទុក ឯកឧត្តមបានស្នើដល់គណៈកម្មការរៀបចំអង្គសន្និបាតចូលរួមពិនិត្យ ផ្តល់យោបល់ដោយខ្លឹមសារត្រូវឱ្យស្របនឹងទិសដៅការងាររបស់រដ្ឋបាលខេត្ត ដែលបានបញ្ជូលទៅក្នុងអង្គសន្និបាត៕

អត្ថបទទាក់ទង