ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោក ឈួន កែវ ជំនួយការផ្ទាល់ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា លោកសៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា បាននាំយកបច្ច័យរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មកប្រគេនព្រះចៅអធិការវត្តសម្រាប់កសាងសមិទ្ធផលនានាៗក្នុងវត្តរួម៖១/ ព្រះពោធិវង្សា ពៅ រតនា ព្រះរាជាគណៈថ្នាក់កិត្តិយ ព្រះសមុហ៍គណខេត្តកណ្តាល ព្រះវិន័យធរអនុគណស្រុកកៀនស្វាយ និងជាព្រះចៅអធិកាវត្តកៀនស្វាយក្រៅចំនួន ៤០លានរៀល។២/ វត្តបុទុមេង្សី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាលចំនួន 15,890$។