ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញ ចុះត្រួតពិនិត្យលើសំណើសុំចាក់បំពេញដីផ្ទាស់ខ្លួនទំហំ ១៥៣៨៥៩ ម៉ែត្រការ៉េ ជម្រៅ៣ម៉ែត្រ ដែលស្ថិតនៅភូមិក្តីចាស់ សង្កាត់ព្រែកលួង និងភូមិដូនហែម ភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី អាជ្ញាធរក្រុង មន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ និងលោកចៅសង្កាត់ផងដែរ នៅសាលាសង្កាត់ព្រែកលួង ។