ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំស្ដីពី សំណើសុំអនុញ្ញាតប្រកបអាជីវកម្មសេវាកម្មដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិតាមម៉ូតូកង់បី និងរថយន្តតាក់ស៊ីជាសមាជិកសហគម ស.ក.ស(CAID) ប្រចាំអាកាសយានដ្ឋានអន្តរជាតិមរតកតេជោ ក្រុងតាខ្មៅ មក រាជនីភ្នំពេញ និងបណ្ដាតំបន់ក្នុងខេត្តជាប់ព្រំប្រទល់រាជធានីភ្នំពេញ។ ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងមន្រ្តីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។