រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំតាមដាន ត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិកាដែលគាំទ្រដល់ដំណើរការ កិច្ចការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំតាមដាន ត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិកាដែលគាំទ្រដល់ដំណើរការ កិច្ចការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានការអញ្ជើញចូលរួមពីទីចាត់ការផែនការ និងវិនិយោគខេត្ត ទីចាត់ការគណនេយ្យ និងហិរញ្ញវត្ថុខេត្ត មន្ទីរផែនការខេត្ត និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ផងដែរ។ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាលមានប្រសាសន៍ថា៖ គោលបំណង នៃកិច្ចប្រជុំគឺដើម្បីតាមដាន ត្រួតពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តថវិកាដែលគាំទ្រដល់ដំណើរការ កិច្ចការងារគណនេយ្យភាពសង្គមនៅ ថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ព្រមទាំងកិច្ចការងារគាំទ្រនានា ដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ហើយជាពិសេស ថាតើនៅមូលដ្ឋានបានជួបនូវការអនុវត្តសកម្មភាពនានា មានផលវិបាក ឬបញ្ហាប្រឈមអ្វីខ្លះ ដើម្បី ពិភាក្សា ធ្វើការដោះស្រាយរួមគ្នាសំដៅឱ្យការងាររបស់យើងអនុវត្តទៅកាន់តែមានភាពរលូនជាងមុនបន្ថែមទៀត។ ឯកឧត្តមបន្តទៀតថាដោយថ្មីៗនេះ យើងឃើញមានការផ្ទេរនូវមុខងារជាច្រើន មកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចនេះ ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវទទួលបន្ទុកលើការងារទាំងនោះ គឺចាំបាច់ត្រូវមានឆន្ទៈ និងមានសមត្ថភាពសម្រាប់ឆ្លើយតបទៅនឹងទំហំតម្រូវការ នៃកិច្ចការងារ។ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវទទួលបន្ទុកលើការងារនេះសូមពិនិត្យលើ សកម្មភាពការងារគណនេយ្យភាពសង្គម ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ ស្របតាមពេលវេលា ដែលបានកំណត់ ដូចជាការប្រជុំផ្សព្វផ្សាយផ្ទាំង 14C ឬកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ការប្រជុំដាក់ពិន្ទុដោយអង្គភាពផ្តល់សេវា និងដោយប្រជាពលរដ្ឋ ព្រមទាំងការប្រជុំរួមគ្នា ការប្រជុំ JAAP.C ការប្រមូល ការបញ្ចូលទិន្នន័យព័ត៌មាននានា ទៅក្នុង ប្រព័ន្ធ I-SAF ។ ការបញ្ចូលសកម្មភាព I-SAF ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងស្រុក និងឃុំ សង្កាត់របស់ខ្លួនឯង។ ចុងក្រោយ គឺការគាំទ្រសកម្មភាពទាំងនោះ ជាថវិការបស់ខ្លួនក្តី ឬស្វែងរក ការជួយគាំទ្រជាដើម។

អត្ថបទទាក់ទង