ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ សិក្សាទីតាំងការត្រៀមរៀបចំស្ថានីយទឹកស្អាត នៅក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការផែនការវិនិយោគខេត្ត អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ បន្ទាប់ពីចប់កិច្ចប្រជុំក្រុមការងារដែលដឹកនាំដោយឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តបានចុះពិនិត្យមើលទីតាំងជាក់ស្តែង៕