ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំក្នុងកិច្ចប្រជុំពិនិត្យស្រាវជ្រាវ និងអង្កេតករណីវិវាទដីធ្លី ស្ថិតនៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអាជ្ញាធរស្រុកកៀនស្វាយ មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធផងដែរ។