ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ សិក្សា ស្រាវជ្រាវ លើបណ្តឹងទប់ស្កាត់របស់ប្រជាពលរដ្ឋ លើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ស្ថិតនៅក្នុងភូមិបឹងក្ដុល និងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពជំនាញ អាជ្ញាធរស្រុកពញាឮ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ៕