ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំក្រុមការងារខ្លឹមសារ និងក្រុមការងារបដិសណ្ឋារកិច្ច នៃក្រុមការងារដឹកនាំរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ ទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត បណ្តាទីចាត់ការចំណុះរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធផងដែរ។អង្គប្រជុំទាំងមូលបានធ្វើការពិភាក្សាគ្នាទៅលើការរៀបចំខ្លឹមសារ និងស្លាយរបាយការណ៍សង្ខេប ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាល ។ជំរាបជូនផងដែរថា៖ រដ្ឋបាលខេត្តកណ្ដាលគ្រោងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ ទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី២៦-២៧ ខែធ្នូ ខាងមុខនេះ។