រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង «ពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្ដីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគាររ៉េស៉ីដង់សុខាភ្នំពេញ៕