រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ និងខួប៥ឆ្នាំ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួម ពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ និងខួប៥ឆ្នាំនៃការសាងសង់វិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាឈានចូលក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលត្រូវកត់ត្រាទុកក្នុងក្រាំងមាសរបស់ខ្លួន នោះគឺសន្តិភាពពេញលេញទូទាំងប្រទេសដែលជាទ្រព្យព្រេងទ្រព្យសំណាងដ៏កម្រនិងមានតម្លៃបំផុតត្រូវបានរកឃើញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះដោយគ្មានការបង្ហូរឈាមសូម្បីមួយដំណក់។ “សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាសរសរស្តម្ភពីរដែលនាំឱ្យកម្ពុជា និងប្រជាពលរដ្ឋខ្មែរទៅរកភាពរុងរឿង សម្បូរសប្បាយ ប្រកបដោយកិត្យានុភាព និងមោទនភាពជាតិខ្មែរ”៕

អត្ថបទទាក់ទង