ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា កិច្ចដំណើរការនៃការអនុវត្តកិច្ចការអត្រានុកូលដ្ឋាន នៃការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន ដោយមានការចូលរួមពី លោកប្រធាន លោក-លោកស្រីអនុប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាននិងមន្ត្រីរាជការផងដែរ (នៅបន្ទប់ Video Conference )។