រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលស្ដីពី”ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”

+++++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី"ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ"។មានប្រសាសន៍សំណេះសំណាលលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំ និងសហការី របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្ត មន្ទីរផែនការខេត្ត រដ្ឋបាលក្រុង/ស្រុក ពិសេស រដ្ឋបាលឃុំ/សង្កាត់ ដែលជាប្រតិបត្តិករផ្ទាល់នៅ ថ្នាក់មូលដ្ឋាន ដែលកន្លងមកពិតជាបានអនុវត្ត ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ទាំងការផ្តល់សេវាសាធារណៈ និងទាំងការអនុវត្តកម្មវិធីជំនួយសង្គមនានា របស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងអនុវត្តទូទាំងប្រទេស ជាពិសេសខេត្តកណ្តាល ឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈ។លោកជំទាវអភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍បន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្ដោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» បន្ថែមពីលើនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់ មុតស្រួចជាច្រើនជាបន្តបន្ទាប់ សំដៅធានាសម្រេចឱ្យបានជោគជ័យ នូវការអភិវឌ្ឍទាំងសង្គម និងសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន កំណើនដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្ននេះ គឺជាមូលដ្ឋានគ្រឹះ សម្រាប់លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងបង្កើតឱកាសការងារ សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់បន្ថែមទៀតថា៖ រាជរដ្ឋាភិបាល បានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានា បាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍ មូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ពិសេសនោះ គឺចូលរួម ចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

អត្ថបទទាក់ទង