ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ពិភាក្សា និងចុះពិនិត្យទីតាំងបម្រុងទុកសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះ ទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។