ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញទទួលជួបសំណេះសំណាល សំដែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំប្រតិភូអ្នកវិនិយោគប្រទេសសឹង្ហបុរី ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល។ជំនួបសំដែងការគួរសម និងពិភាក្សាការងារនេះបានពិភាក្សាអំពីការពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រឱ្យកាន់តែរឹងមាំ ហើយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋបាលខេត្ត ជាមួយថ្នាក់ដឹកនាំប្រតិភូអ្នកវិនិយោគប្រទេសសឹង្ហបុរី ឱ្យកាន់តែខ្លាំងក្លា ព្រមទាំងដើម្បីខិតខំបង្កើតកិច្ចសហប្រតិបត្តិការមួយចំនួន រួមទាំងការអភិវឌ្ឍឱ្យចេញជាផ្លែផ្កាជាក់ស្តែង។ “ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិ និងទស្សនៈទៅវិញទៅមក និងចែករំលែកចំណេះដឹង បទពិសោធន៍ ពាក់ព័ន្ធនឹងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទេ្វភាគី និងការអភិវឌ្ឍផងដែរ”៕