រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញទទួលជួបសំណេះសំណាល សំដែងការគួរសម និងពិភាក្សាការងារ ជាមួយអង្គការសប្បុរសធម៌ ហ្វីស យូនីត

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញទទួលជួបសំណេះសំណាល សំដែងការគួរសម និងពិភាក្សាការងារ ជាមួយអង្គការសប្បុរសធម៌ ហ្វីស យូនីត ស្ថិតនៅសាលប្រជុំសាលាខេត្ត។ ជំនួបសំដែងការគួរសម និងពិភាក្សាការងារនេះបានពិភាក្សាអំពីការងារមនុស្សធម៌ និងការជួយ ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសប្បុរសធម៌ ហ្វីស យូនីត។ “ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិ និងទស្សនៈទៅវិញទៅមក និងចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងការងារសង្គម និងការអភិវឌ្ឍផងដែរ”៕

អត្ថបទទាក់ទង