រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត នៅសាលាខេត្តកណ្ដាល។ថ្លែងក្នុងពិធីបិទអង្គសិក្ខាសិលាឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ កន្លងមក និងចូលរួមអបអរសាទរចំពោះលទ្ធផលនៃសិក្ខាសាលា ដែលបានដំណើរការក្នុងរយៈពេលពេញមួយថ្ងៃនេះ សបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងល្អរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូ អង្គការសង្គមស៊ីវិលនានា ក្នុងការឆ្លើយតប ទៅនឹងច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិនានារបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតប ទៅនឹងតម្រូវការនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយឡែករបស់ស្ត្រី យុវវ័យ កុមារ និងជន ងាយរងគ្រោះស្ថិតក្នុងដែនសមត្ថកិច្ចក្រុមប្រឹក្សា។ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេន បានចាប់ផ្តើមការងាររបស់ខ្លួនក្នុងជំហររឹងមាំ និងប្រកបដោយថាមពលខ្លាំងក្លា ជាមួយការគាំទ្រពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៤- ២០២៨) មានបាវចនាចំនួន៥ ពីរដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់ អាទិភាពជាគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងគោលនយោបាយ អាទិភាពចំនួន៦ចំណុច ក្នុងដំណាច់ឆ្នាំ២០២៣ គឺ៖ ១.ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការ គ្របដណ្តប់សុខភាពជាសកល ២.បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនដែលមានស្ថានភាពខ្វះខាត ៣.ធ្វើស្ថាបនូនីយ៍កម្មកម្មវិធីជំនួយសង្គមជូនដល់គ្រួសារក្រីក្រ និងរងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ៤. ដាក់ចេញយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ៥. យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយវិស័យកសិកម្ម សម្រាប់ការនាំចេញ និងបំពេញត ម្រូវការក្នុងស្រុក៦.ដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅតាមមូលដ្ឋាន សំដៅការពារ ថែរក្សាពូនជ្រុំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនតិច ធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ឯកឧត្ដម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានស្នើដល់ រដ្ឋបាលគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល និង សេវាសង្គមកិច្ចជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព ទាន់ពេលវេលា និងជំរុញការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងគោលនយោបាយនានា ទាក់ទងនឹង សមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះដល់សហគមន៍ និងស្វែង រកការគាំទ្រ ដើម្បីជំរុញឲ្យស្ត្រីចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនឹង ការងារអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា និងមន្ទីរវិស័យពាក់ព័ន្ធ ខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនានា ដើម្បីផ្តល់កិច្ច សហការគាំទ្រសកម្មភាពលើកកម្ពស់វិស័យសេវាសង្គម និងកិច្ចការពារកុមារ ។

អត្ថបទទាក់ទង