រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារសេវាសង្គមឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាលបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារសេវាសង្គមឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថាកិច្ចប្រជុំនេះគឺដើម្បីចែករំលែកនូវមេរៀនបទពិសោធន៍ ការអនុវត្តល្អៗ និងដំណោះស្រាយនានា ដែលបានលើកឡើងដោយសមាជិកសមាជិកា នៃកិច្ចប្រជុំដើម្បីផ្តល់ជាធាតុចូលក្នុងការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ លើវិស័យសេវាសង្គមនៅ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល សំដៅអោយការអនុវត្តកាន់តែបានល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមបន្តថា៖កន្លងមកការអនុវត្តការងារវិស័យសេវាសង្គមនៅទូទាំងខេត្តរបស់យើងគឺបានល្អប្រសើរ ហើយនេះក៏បានមកពីការចូលរួមសហការ ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។បើក្រឡេកមកមើលពីការអនុវត្តនូវកម្មវិធីពានរង្វាន់សេវាសង្គមវិញកាលពីឆ្នាំ២០២២ ក៏បានទទួលលទ្ធផលគួរឱ្យកត់សំគាល់៖រួមមានជ័យលាភីពានរង្វាន់ ជើងឯក៖ ១.សម្រាប់រដ្ឋបាលខេត្តកណ្តាល«ទទួលបានពាន រង្វាន់ជើងឯកលេខ២» ក្នុងចំណោម៧រាជធានី ខេត្តគោលដៅ ដែលក្រសួងមហាផ្ទៃ បានកំណត់ដាក់ឱ្យអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះមុនគេ រួមមានខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តក្រចេះ រតនគិរី និងរាជធានីភ្នំពេញ។២. រដ្ឋបាលក្រុងតាខ្មៅ «ទទួលបានពានរង្វាន់ជើងឯកលេខ១» រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងចំណោម ចំនួន៦១ នៃ៧រាជធានីខេត្តគោលដៅខាងលើ។ ទី២៖ជ័យលាភីពានរង្វាន់ កម្រិតផ្កាយ បី :១. កម្រិតថ្នាក់ស្រុក មានចំនួន៦រួមមាន៖ ១ស្រុកពញាឮ, ២ស្រុកអង្គស្នួល, ៣ស្រុកខ្សាច់កណ្ដាល ៤ស្រុកល្វាឯម, ៥ស្រុកកោះធំ, និង៦ស្រុកលើកដែក ។២.នៅកម្រិតថ្នាក់ឃុំសង្កាត់ មានចំនួន៥៥ ឃុំសង្កាត់ ទី៣៖ជ័យលាភីពានរង្វាន់ កម្រិកផ្កាយពីរ ៖១. កម្រិតថ្នាក់ស្រុក មានចំនួន៣ រួមមាន៖ ១ស្រុកមុខកំពូល, ២ស្រុកកណ្ដាលស្ទឹង និង៣ស្រុកស្អាង ។២. កម្រិតថ្នាក់ឃុំសង្កាត់ មានចំនួន៤៤ ឃុំសង្កាត់ទី៤. ជ័យលាភីពានរង្វាន់ កម្រិតផ្កាយមួយ៖១.កម្រិតថ្នាក់ស្រុក មានចំនួន១ គឺស្រុកកៀនស្វាយ ។២.កម្រិតថ្នាក់ឃុំសង្កាត់ មានចំនួន១៨ ឃុំសង្កាត់ រីឯឃុំដែលមិនទទួលបានជ័យលាភី(រឺធ្លាក់) មានចំនួន១០ឃុំ ឯកឧត្តមបន្ថែមថា៖លទ្ធផលទាំងនេះវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃនៃការខិតខំប្រឹងប្រែងធ្វើការងារ និងជា មុខមាត់របស់យើងទាំងអស់គ្នាផងដែរ។ឯកឧត្តមសង្ឃឹមថា ខេត្តកណ្ដាលសម្រាប់ឆ្នាំក្រោយៗ នឹងទទួលបានស្នាដៃល្អជាងនេះព្រមទាំងបាននូវជ័យលាភីជើងឯក និងជ័យលាភីកម្រិតផ្កាយ៣ឱ្យបានគ្រប់ថ្នាក់រដ្ឋបាលទាំងអស់។ ឯកឧត្តមសង្កត់ធ្ងន់ថា៖កម្មវិធីនេះជាកម្មវិធីរបស់រាជរដ្ឋាភិបាលដែលដាក់ឱ្យអនុវត្តតាមរយៈក្រសួង មហាផ្ទៃដូចនេះយើងដែលជាសេនារីយោរបស់រាជរដ្ឋាភិបាលក៏ត្រូវតែមានកាតព្វកិច្ចចូលរួមនិងលើកកម្ពស់ការអនុវត្តគោលនយោបាយទាំងនោះ ហើយអនុវត្តអោយបានយ៉ាងល្អថែមទៀតផង។ចំពោះការចូលរួមលើការអនុវត្តទាំងនេះជាកត្តាលីករមួយដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ការចូលរួមអនុវត្តនិងការលើកស្ទួយក្នុងការគាំទ្រយ៉ាងពិតប្រាកដលើប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ លោក លោកស្រីថ្នាក់ ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ និងសូមចែករំលែកនូវមេរៀន បទពិសោធន៍ ការអនុវត្តល្អៗនិងដំណោះស្រាយនានារួមគ្នាដើម្បីឱ្យការអនុវត្តលើវិស័យសេវាសង្គមនៅក្នុងខេត្តកណ្តាល​ កាន់តែល្អប្រសើរបន្ថែមទៀតសំដៅលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយសមធម៌ និងបរិយាប័ន លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទទាក់ទង