រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈប្រតិភូខេត្តកណ្ដាលអញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី២០២៤ ជូនថ្នាក់ដឹកនាំទីបញ្ជាការដ្ឋានយោធាខេត្តប៊ិញយឿង ប្រទេសវៀតណាម

ប្រទេសវៀតណាម៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូខេត្តកណ្ដាល អញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំទីបញ្ជាការដ្ឋានយោធាខេត្តប៊ិញយឿង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅខេត្តប៊ិញយឿង ប្រទេសវៀតណាម។ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណ:ប្រតិភូមានប្រសាសន៍ថា៖ តាំងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល មានសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះ លោកវរសេនីយ៍ឯក ង្វៀន ទាំងមិញ មេបញ្ជាការយោធាខេត្តប៊ិញយឿង ជាទីគោរពរាប់អាន សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ។ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត ទាំងពីរ កណ្តាល-ប៊ិញយឿង ពិសេសគឺអង្គភាពទាំងពីរ តំបន់ប្រតិបត្តិការ សឹករងកណ្តាល និង ទីបញ្ជាការយោធាខេត្តប៊ិញយឿង នាឆ្នាំកន្លងមក ត្រូវបានពង្រឹងពង្រីក និងទទួលបាននូវសមិទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស រដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេស និងខេត្តទាំងពីរ ដោយរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ កន្លងមក ទីបញ្ជាការយោធាខេត្តប៊ិញយឿង និង តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលជាអង្គភាពសម្ព័ន្ធមេត្រី ទទួលបានលទ្ធផលសហប្រតិបត្តិការគួរជាទី មោទនៈ ជាក់ស្តែងដូចជា សកម្មភាពការចាត់តាំងឱ្យមានការរៀបចំចុះ ពិនិត្យជំងឺនិងចែកថ្នាំពេទ្យដោយឥតគិតកម្រៃ, ការជួយឧបត្ថម្ភគាំទ្រ ដល់ការសាងសង់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ជាពិសេសបំផុតនោះគឺសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាក្នុងគ្រាដែលសក លោកកំពុងតស៊ូប្រយុទ្ធជាមួយជំងឺកូវីដ-១៩។នាឱកាសដ៏មហានក្ខត្ត ឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤ ដែលនឹង ឈានមកដល់នាពេលខាងមុខនេះ តាងនាមក្រុមប្រឹក្សាខេត្ត, គណៈ អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងប្រជាពលរដ្ឋ ខេត្តកណ្តាល សូមជូនពរដល់លោក វរសេនីយ៍ឯក ង្វៀន ហ័ងមិញ មេបញ្ជាការយោធាខេត្តប៊ិញយឿង, កម្មាភិបាលយោធាខេត្ត និងប្រជាជន ខេត្តប៊ិញយឿងទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ មាន សភមង្គល និងទទួលបាននូវជោគជ័យគ្រប់ភារកិចសូមជូនពរឱ្យចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី រវាងខេត្ត យើងទាំងពីរ កណ្តាល-ប៊ិញយឿង កាន់តែរឹងមាំ ស្ថិតស្ថេរ យូរអង្វែង ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ យូរអង្វែង “។លោក វរសេនីយ៍ឯក ង្វៀន ហ័ងមិញ មេបញ្ជាការយោធាខេត្តប៊ិញយឿង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូខេត្តកណ្ដាល ដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតំលៃអញ្ចើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តប៊ិញយឿង ក៏ដូចជាប្រជាជនវៀតណាមនាពេលនេះ។

អត្ថបទទាក់ទង