រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកណ្តាល និងខេត្តតាកែវ (នៃព្រះរាជាណាចក្រកម្ពុជា) ជាមួយសម្ព័ន្ធសមាគមនារី ខេត្តអានយ៉ាង (នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម)

++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកណ្តាល និងខេត្តតាកែវ (នៃព្រះរាជាណាចក្រកម្ពុជា) ជាមួយសម្ព័ន្ធសមាគមនារី ខេត្តអានយ៉ាង (នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម) ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តតាកែវ។

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ការអនុវត្តតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២៣ នៅខេត្តអានយ៉ាង សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកណ្តាល ខេត្តតាកែវ និងសហព័ន្ធសមាគមនារីខេត្តតាកែវ ប្រទេសវៀតណាម ស្តីពីការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ស្រ្តី និងកុមារ ឆ្នាំ២០២៣ ដែលបានចុះហត្ថលេខារវាង ប្រធានសមាគមនារីខេត្តទាំង៣ កណ្តាល. តាកែវ.និងអានយ៉ាង។

លោកជំទាវអភិបាលរងខេត្តបានបន្ថែមថា៖ អនុវត្តតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០១៧-២០២១ រវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកណ្ដាល និងនិងសម្ព័ន្ធសមាគមនារីវៀតណាមខេត្តអានយ៉ាង បានសហការគ្នាយ៉ាងល្អ ក្នុងការចូលរួមអប់រំ ផ្សព្វផ្សាយ កុំចាញ់ឧបាយកលជួញដូរមនុស្ស ដែលអូសទាញឱ្យឆ្លងដែនខុសច្បាប់ និងបានចូលរួមផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ជាពិសេសស្ត្រី និងកុមារ និងកិច្ចការពារជនរងគ្រោះ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងក្រុងស្រុកទាំង១៣ ទូទាំងខេត្តកណ្ដាលផងដែរ។

លោកជំទាវបានបន្តថា៖ការប្ដេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០១៧-២០២១ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២២-២០២៧ និងឆ្នាំ២០២៣ រវាងសមាគមននារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តកណ្ដាល ខេត្តតាកែវ (ប្រទេសកម្ពុជា) និងសម្ព័ន្ធសមាគមនារីខេត្តអានយ៉ាង (ប្រទេសវៀតណាម) សមាគមននារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តកណ្ដាល ខេត្តតាកែវ និងសម្ព័ន្ធសមាគមនារីវៀតណាមខេត្តអានយ៉ាង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២២-២០២៧ ដោយបន្តពង្រឹងទំនាក់ទំនងល្អប្រសើរ ផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍អំពីសមិទ្ធិផលរបស់សម្ព័ន្ធសមាគមនារីវៀតណាមប្រចាំខេត្តអានយ៉ាង និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកណ្តាល និងខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) ដែលសម្រេចបានក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ រាល់សកម្មភាពដើម្បីភាពជឿនលឿនរបស់ស្ត្រី និងសមភាពយេនឌ័រ ។

អត្ថបទទាក់ទង