រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល សូមគោរពអបអរសាទរយ៉ាងក្លៀវក្លា គោរពជូនចំពោះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល សូមគោរពអបអរសាទរយ៉ាងក្លៀវក្លា គោរពជូនចំពោះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដ៏ឧដុង្គឧត្តមថ្លៃថ្លាដែល ឯកឧត្ដម ទទួលបានការទុកចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការបោះឆ្នោតគាំទ្រដោយឯកច្ឆន្ទតែងតាំងជា ឧបនាយករដ្ឋមន្រ្តី នៅក្នុងសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមលើកហត្ថបួងសួងដល់ទេវតា វត្ថុស័ក្ដិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមប្រោះព្រំនូវពរជ័យសព្ទសាធុការ បវរមហាប្រសើរ សិរីសួស្ដី ជយមង្គល វិបុលសុខ គ្រប់ប្រការជូនដល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទទាក់ទង