រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល

+++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានធ្វើការបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈមានជាប្រព័ន្ធ ចំនួនមួយភូមិ​គឺភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានក្បាលដីចំនួន៧១៥ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹង​ចេញប័ណ្ណកម្មសិទ្ធិជូន។​​ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត​កណ្តាលបានឱ្យដឹងដែរថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និង​បញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បី​ទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដី​របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិន​​មាន​ទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន​ម្ចាស់ដី។ ជាមួយគ្នានោះលោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បាន​ធ្វើការ​សំណូមពរ ដល់ប្រជា​ពលរដ្ឋត្រូវប្រញាប់​រួសរាន់ទៅពិនិត្យមើល​ការបិទ ឯកសា​រនៃការវិនិច្ឆ័​យដីធ្លីដែ​ល មានរយៈពេល១៥ (គិតចា​ប់ពីថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់​ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៤)គឺរា​ប់បញ្ជូលទាំ​ងថ្ងៃឈប់សម្រាក់។ ដើ​ម្បីទុកលទ្ធភាពអោយម្ចាស់ដី និងនាក់ពា​ក់ព័ន្ធធ្វើការផ្ទៀងផ្ទា​ត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល ដីរបស់ខ្លួន ព្រមទាំងធ្វើ​ការតវ៉ាក្នុង​ករណីមានការខុសឆ្គង បើក្នុងករ​ណីផុតរយៈពេ​លកំណត់នៅកា​របិទផ្សាយបងប្អូន​ប្រជាពលរដ្ឋមិនអា​ចជំទាស់​តវ៉ាបានទៀតឡើយ។ ថ្លែងក្នុង​ឱកាសនោះលោក ដាវ ប៊ុតរង្សី អភិ​បាលរងស្រុកមុខកំពូល បាន​មានប្រសាស​ន៍លើកឡើងថា៖ ប័ណ្ណ​កម្មសិទ្ធិ​គឺមា​នផលប្រយោជ​ន៍ជាច្រើ​នសម្រាប់​បងប្អូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិ​ទ្ធិរបស់អ្ន​កក្នុងកា​រធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។ ម្យ៉ាងវិញទៀតក្នុងរយៈពេល១៥ថ្ងៃនេះ​ពិតជាមា​នតម្លៃ​ណាស់ស​ម្រាប់ប​ងប្អូនប្រជាពលរដ្ឋ ក្នុងការពិនិត្យ នៃការបិទផ្សាយជា​សាធារណៈនូវឯ​កសារនៃការវិនិច្ឆ័យ មានលក្ខណៈ​ជាប្រព័ន្ធនាពេលនេះ។ លោកអភិបាលរងស្រុក ក៏បា​នធ្វើការ​អំពាវនាវ ដល់​អាជ្ញាធរគ្រប់​ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូន​ប្រជាព​លរដ្ឋ ដែលបានចូលរួមនា​ពេលនេះសូមបន្តធ្វើការផ្សព្វ​ផ្សាយពីពិធី​បិទផ្សាយជា​សាធារណៈនូវឯកសារ​នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអោយបានដឹងនឹងពិនិត្យផ្ទៀង​ផ្ទាត់ទិន្នន័យដែ​លក្រុមការ​ងារចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានអនុ​វត្តតា​មនីតិវិធីអោយបានគ្រប់ៗគ្នា៕

អត្ថបទទាក់ទង