រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីសំណើសុំអន្តរាគមន៍ និងតភ្ជាប់ប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋ ដែលស្នាក់នៅ ភូមិអំពៅព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

++++++++ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំស្តីពីសំណើសុំអន្តរាគមន៍ និងតភ្ជាប់ប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋ ដែលស្នាក់នៅ ភូមិអំពៅព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនទឹកស្អាត ដោយកិច្ចប្រជុំនេះ បានប្រព្រឹត្តនៅសាលប្រជុំ សាលាស្រុកកណ្តាលស្ទឹង ។ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះដែរ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការដោះស្រាយបញ្ហាទឹកស្អាត គឺជាផ្នែកមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបានក្នុងការគិតគូរពីសុខមាលភាពក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដាន។ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា រដ្ឋបាលស្រុក មន្ទីរជំនាញពាក់ព័ន្ធ ត្រូវខិតខំរួមគ្នា ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ ជាពិសេសសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយផាសុខភាពជូនប្រជាពលរដ្ឋស្របតាមសង្គមកំពុងអភិវឌ្ឍន៍ ដើម្បីនិរន្តភាព នឹងការវិវឌ្ឍន៍សង្គម ឆ្ពោះទៅរកការអភិវឌ្ឍន៍ស្របតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដែលកំណត់ជាអាទិភាពគឺ ទឹក ផ្លូវ ភ្លើង មនុស្ស និងបច្ចេកវិទ្យា ក្នុងគោលបំណងពង្រឹងនូវអភិបាលកិច្ចល្អ ការលើកកម្ពស់ប្រសិទ្ធភាពការងារនិងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព ប្រកបដោយប្រសិទ្ធភាព ដើម្បីរិះរកគ្រប់មធ្យោបាយ ដើម្បីបន្តអនុវត្តគម្រោងតភ្ជាប់ប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋទទួលបានភាពជោគជ័យ។

អត្ថបទទាក់ទង