ខេត្តកណ្តាល៖រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកអង្គស្នួល បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ ស្តីពីការបង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ គ្មានច្បាប់អនុញាតិ នៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួលក្រោមអធិបតីភាព លោក ខុន សេរីរដ្ឋា អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល។កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមដោយ កងកម្លាំងនិងក្រុមការងារជំនាញខេត្តកណ្តាល លោក លោកស្រីអភិបាលរងស្រុក មន្ត្រីរាជការ និងកងកម្លាំង ថ្នាក់ស្រុកនិងឃុំ ទូទាំងស្រុកអង្គស្នួល នៅសាលប្រជុំសាលាស្រុក អគារថ្មី៕