រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទ ដង្ហែរធម្មយាត្រាជុំវិញមហាសក្យមុនីចេតីយ ក្នុងឱកាសបុណ្យមាឃបូជា

+++++++ខេត្តកណ្ដាល៖ សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តព្រែកប្រាំង នៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យមាឃបូជា​ ព្រះអង្គបានដឹកនាំ ព្រះសង្ឃ និងពុទ្ធបរិស័ទ និមន្តដើរហែក្បួនធម្មយាត្រា ជុំវិញព្រះមហាសក្យមុនីចេតិយ ដែលតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ នៅលើភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ និងបានបូជា គ្រឿងសក្ការៈ សូត្រធម៌ មនស្សកាថ្វាយបង្គំព្រះរតនត្រ័យ និងសម្មាទានសីល ។ ពិធីនេះក៏មានការអញ្ចើញចូលរួមផងដែរ ពីសំណាក់លោក ថន សុវណ្ណា អភិបាលស្រុកពញឮ​ និងមន្ត្រី​រាជការជាច្រេីននាក់ទៀត។ ពិធី​បុណ្យ​មាឃបូជា​ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នាថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ក្នុងថ្ងៃដ៏វិសេសនេះ គ្រប់វត្តអារាមនានា បានរៀបចំពិធីបុណ្យមាឃបូជា ដេីម្បីរំលឹកដល់មហាព្រឹត្តិការណ៍​ទាំងបីធំៗ​ ក្នុង​វិសយ័ព្រះពុទ្ធសាសនារួមមាន៖១/ថ្ងៃ​ប្រជុំចតុរង្គសន្និបាត​ គឺការប្រជុំប្រកបដោយអង្គបួន​នៅវត្តវេឡុវ័ន​ នាក្រុងរាជគ្រឹះ។ ២/​ ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ​ ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ​ ដល់ព្រះអរហន្តសាវ័កទាំង១២៥០ព្រះអង្គ​។ ៣​/​ ថ្ងៃ​ព្រះអង្គ​ដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ​ នៅបាវាលចេតិយ​ ក្បែរ​ក្រុងវេសាលី​ ។

អត្ថបទទាក់ទង