រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្ដាល ស្ថិតក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្ត ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្ដាល ស្ថិតក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្ត ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ “ដំណើរការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាបានចាប់ផ្ដើមដំណើរការហើយនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ ២០២៤នេះ។ សម្រាប់ខេត្តកណ្តាល បានរៀបចំដំណើរការបោះឆ្នោតនៅទីតាំងសាលាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល មានការរិយាល័យបោះឆ្នោតចំនួន២ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល”។ ខេត្តកណ្តាល មានអង្គបោះឆ្នោតដែលជាអ្នកតំណាងរាស្ត្រ ១១រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់៩១៥រូប។ ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មណ្ឌលខេត្តកណ្តាល បានប្រព្រឹត្តទៅដោយរលូន ក្រោមបរិយាកាសរីករាយ ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ ជាមួយឆន្ទៈមុះមុត និងទឹកចិត្តសប្បាយរីករាយ របស់អង្គបោះឆ្នោតគ្រប់រូប។

អត្ថបទទាក់ទង