ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ ប្រចាំខែ កុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តលណ្តាល។កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ៖១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញ(លើកទី៥៥) អាណត្តិទី៣ ប្រចាំខែមករា របស់គ.ក.ស.ក ខេត្ត ឆ្នាំ២០២៤។២. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារគ.ក.ស.កខេត្ត ប្រចាំខែ កុម្ភៈ ឆ្នាំ២០២៤។ ៣. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា។៤. ពិនិត្យ ពិភាក្សា និង អនុម័តផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត ប្រចាំខែមីនា ឆ្នាំ២០២៤។