ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិព្រែកតាកេរ ឃុំកោះធំ”ខ” ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីក្រុមការងារក្រសួង លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្ត រដ្ឋបាលស្រុកកោះធំ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីជាច្រើនផងដែរ។ការបិទផ្សាយនេះធ្វើឡើងក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅវត្តសំប៉ាន ភូមិសំប៉ាន ឃុំកោះធំ”ខ” ស្រុកកោះធំ ខេត្តកណ្តាល។