នៅរសៀល ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំក្រុមការងាររបស់អនុគណៈកម្មាធិការវិនិយោគខេត្តចុះទៅពិនិត្យមើលទីតាំងស្នើសុំវិនិយោគរបស់ក្រុមហ៊ុន២គឺ:1.ទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតគ្រឿងតខ្សែភ្លើង របស់ក្រុមហ៊ុន អាយ អេស ភី អាយ ឯ.ក (ISPI Co., Ltd.) នៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង។2.រោងចក្រផលិតម្ស៉ៅការពារច្រេះ ម្ស៉ៅបៀក និងថ្នាំពណ៌គ្រប់ប្រភេទ របស់ក្រុមហ៊ុនឌូផន់ នេមមីខល អ៉ិនធើណេសិនណល ញូ មេធៀរៀល ឯ.ក (DOPONT CHEMICAL INTERNATIONAL NEW MATERIALS Co., Ltd.) ស្ថិតនៅភូមិបាងឃុំដើមឬស ស្រុកកណ្តាលស្ទឹង។