រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុង«ពិធីគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា» ស្ថិតនៅវត្តឧណ្ណាលោម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទូលព្រះបង្គំយើងខ្ញុំព្រះករុណានៃរដ្ឋបាលខេត្តកណ្ដាល សូមចូលរួមរំលែកព្រះរាជមរណទុក្ខជាមួយ សម្ដេចព្រះគណ:សង្ឃនាយក គណ: មហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា និង សូមវន្ទាឧទ្ទិសថ្វាយ ព្រះរាជមហាកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេចជាអង្គម្ចាស់ បានយាងទៅកាន់ទីឋានបរមសុគតិភព គឺព្រះនិព្វានជាភីយ្យោភាព៕