រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាល

++++++++++++++++++++ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបង្ក្រាប និងលុបបំបាត់ឱ្យបាននូវល្បែងផ្សងសំណាង និងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ អាជ្ញាធរក្រុង-ស្រុក មានតួនាទីសំខាន់ក្នុងការពិនិត្យ និងតាមដាននូវរាល់ទីតាំងល្បែងផ្សងសំណាងទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដែលបានបង្ក្រាបហើយដោយមិនត្រូវឱ្យមានទីតាំងណាមួយកើតមាននូវល្បែងផ្សងសំណាងឡើងវិញឡើយ។ ចំពោះអ្នកមានអាជ្ញាប័ណ្ណល្បែងផ្សងសំណាង ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុកស្ដីពីលក្ខខណ្ឌនៃការផ្ដល់អាជ្ញាប័ណ្ណល្បែងផ្សងសំណាង ក្នុងករណីលួចលាក់បង្កប់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវចាត់ប្រធានការតាមផ្លូវច្បាប់ឱ្យបានទាន់ពេលវេលា។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានប្រកាសថា នៅឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកណ្ដាល និងរៀបចំព្រឹត្តិការណ៍ចង្ក្រាន្តខេត្តកណ្ដាល នាថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះ បានធ្វើការផ្សព្វផ្សាយ៖- លិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។- លិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹង និង លើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។- លិខិតរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ស្តីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ - លិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ឱ្យបានត្រឹមត្រូវ។

អត្ថបទទាក់ទង