ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតី ពិធីផ្លាស់ប្តូរអនុស្សរណៈ រវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) និងទីភ្នាក់ងារសាព័ត៌មានជាតិតួកគី Anadolu Agency (AA) .........ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ជាមួយទីភ្នាក់ងារសាព័ត៌មានជាតិតួកគី Anadolu Agency (AA) តំណាងដោយឯកអគ្គរដ្ឋទូតតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ Ulku Kocaefe ដែលបានចុះហត្ថលេខាអេឡិចត្រូនិច នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ