ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួម កិច្ចប្រជុំត្រួតពិនិត្យគោលដៅការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដ៏ខ្ពង់ខ្ពស់ ពិនិត្យវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ស្ថិតនៅឃុំព្រែកស្លែង-ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ ក្រោមការដឹកនាំកិច្ចប្រជុំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។