ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាធិបតី ក្នុងពិធីបើកវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ របស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការជាដៃគូរជាង ៤៩០ នាក់។វេទិកានេះ មានគោលបំណងដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងការផ្តល់ឱកាសដល់អ្នកចូលរួមបានដកស្រង់បទពិសោធន៍ ផ្លាស់ប្តូរចំណេះដឹង ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម និងការអនុវត្តយន្តការបណ្តាញ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដើម្បីសម្របសម្រួលនៃដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។