រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

«កិច្ចប្រជុំគណ:កម្មាធិការកណ្ដាលសហភាព សហព័ន្ធយុវជនកម្ពុជា»

+++++++++រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុង«កិច្ចប្រជុំគណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារសុខារាជធានីភ្នំពេញ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគ្រប់រូប រួមទាំង សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រឡាញ់ ជាតិមាតុភូមិ ព្រមទាំងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ។យុវជន និងយុវនារី ជាសសរទ្រូងរបស់ប្រទេស ជាតិ ដូច្នេះ ត្រូវរួមគ្នាលើកស្ទួយសង្គមជាតិ តាមរយ:ការចូលរួមគាំទ្រ និងការផ្ដល់ជាទស្សន: ដើម្បីប្រែក្លាយមុខមាត់ប្រទេស នៅលើឆាកអន្តរជាតិ៕

អត្ថបទទាក់ទង