រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិតវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ របស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ខេត្តកណ្តាល

++++++++ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត នៅរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាធិបតី ក្នុងពិធីបិតវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ របស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការជាដៃគូរជាង ៤៩០នាក់។ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប្រាក់ សារ៉ាត បានវាយតម្លៃខ្ពស់ ចំពោះអ្នកសម្របសម្រួល គណនេយ្យភាពសហគមន៍ អង្គការដៃគូ និងរដ្ឋបាលក្រុង ស្រុក ដែលបានចូលរួមក្នុងវេទិកានេះរយៈពេលមួយថ្ងៃពេញ ដែលធ្វើឱ្យវេទិកានេះដំណើរការបានយ៉ាងរលូន ដល់ទីបញ្ចប់ ហើយទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។ឯកឧត្តមបានបញ្ជាក់ថា ឆ្លងកាត់វេទិការឆ្លុះបញ្ចាំងនេះ បានសរបញ្ជាក់ឱ្យឃើញថាលោក លោកស្រី ពិតជាបានរួមចំណែកលើកម្ពស់ គុណភាព ប្រសិទ្ធភាព តម្លាភាព បរិយាបន្ន និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ ដែលជាធាតុផ្សំយ៉ាងសំខាន់ នៃអភិបាលកិច្ចល្អនៅមូលដ្ឋាន សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ផ្សារភ្ជាប់ភាពជាដៃគូ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយ នឹងប្រជាពលរដ្ឋ ជាពិសេសគឺការលើកកម្ពស់នូវសិទ្ធអំណាចរបស់ប្រជាពលរដ្ឋ និងខ្សែគណនេយ្យភាពរបស់រដ្ឋ បាលថ្នាក់ក្រោមជាតិ ។ឯកឧត្តម បានជំរុញដល់ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ក្នុងខេត្តកណ្ដាលទាំងអស់ ត្រូវយករាល់ចំណេះដឹង បទពិសោធន៍ និងការងារបច្ចេកទេសនានាដែលទទួលបានពីវេទិកានាថ្ងៃនេះ ទៅអនុវត្តជាក់ស្ដែងនៅមូលដ្ឋានខ្លួន ជាពិសេសត្រូវបន្តផ្សព្វផ្សាយដល់មន្ត្រី បុគ្គលិក នៅក្នុងអង្គភាពរបស់ខ្លួន ត្រូវបំពេញការងារប្រកបដោយឆន្ទៈមោះមុត មានភក្ដីភាពចំពោះរដ្ឋ និងប្រជាពលរដ្ឋ ព្រមទាំងមាន សីលធម៌វិជ្ជាជីវៈខ្ពស់បំផុត ដើម្បីបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ឯកឧត្តមក៏បានប្រកាសឱ្យដឹងដែរថា រដ្ឋបាលខេត្តនៅតែបន្តគាំទ្រថវិកាវិភាជន៍ និងជំរុញការប្រើប្រាស់ថវិកាវិភាជន៍ ក្នុង១ឃុំ សង្កាត់ ចំនួន៤លានរៀល ក្នុង១ឆ្នាំ ដើម្បីទ្រទ្រង់ដល់ការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម ដ៏មានសារៈសំខាន់នេះបន្តទៀត។

អត្ថបទទាក់ទង