+++++++ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សា និងគណ:កម្មាធិការប្រតិបត្តិសមាគមលើកទី៥ អាណត្តិទី៣ ស្ដីពីការ បូកសរុបលទ្ធផលការ ងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល នាសៀលថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៤ ។ក្នុងពិធីបិទកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្ត បានកោតសរសើចំពោះការសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគម នៅក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របតាម គោលបំណង និងទិសដៅរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្តាល និងសូមចូលរួមអបអរសាទរចំពោះលទ្ធផល ជាផ្លែផ្កានៃកិច្ចប្រជុំ ដែលផ្តល់ឱកាសឱ្យក្រុមប្រឹក្សាសមាគម ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលសម្រេចបាន ដោយបានចែករំលែកមេរៀន បទពិសោធន៍ល្អៗ សម្រាប់អនុវត្តនាឆ្នាំបន្ទាប់ទៀត និងគាំទ្រទាំងស្រុងនូវទិសដៅការងារ ដែលកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគមលើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ បានកំណត់លើកទិសដៅការងារអនុវត្តបន្តក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការអនុវត្តសិទ្ធិ អំណាច តួនាទី និងការទទួលខុសត្រូវ ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំង ខេត្តកណ្តាល៕