ខេត្តសៀមរាប៖ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកជាផ្លូវការនូវព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ"ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។ «ពិធីបុណ្យទន្លេ ត្រូវបានរៀបចំឡើងក្នុងគោល បំណងដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិទន្លេ និងថែរក្សាបរិស្ថានឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន»។