រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បាននាំយកថវិការចំនួន១០លានរៀល ចូលរួមបុណ្យសពលោកវរអគ្គានុរក្សថ្នាក់លេខ២ ហ៊ីង កោសល្យ ប្រធានផ្នែករដ្ឋបាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាននាំយកថវិការចំនួន១០លានរៀល ចូលរួមបុណ្យសពលោកវរអគ្គានុរក្សថ្នាក់លេខ២ ហ៊ីង កោសល្យ ប្រធានផ្នែករដ្ឋបាល សរុប នៃពន្ធនាគារខេត្តកណ្តាល ស្ថិតនៅវត្តក្រពើហា ដែលបានមរណៈភាពដោយសារ ជម្ងឺគាំងបេះដូង ក្នុងជន្មាយុ៤៥ឆ្នាំ។ស្ថិតនៅក្នុងមហាទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមជាមួយប្រតិភូ បានសម្តែងនូវការសោកស្តាយអាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ លោកវរអគ្គានុរក្សថ្នាក់លេខ២ ហ៊ីង កោសល្យ ដែលជាស្វាមីដល់ល្អ និងជាឱពុកល្អម្នាក់ ការមរណភាពរបស់លោកវរអគ្គានុរក្សថ្នាក់លេខ២ ហ៊ីង កោសល្យ គឺជាការបាត់បង់មនុស្សជាទីគោរព ស្រឡាញ់មិនត្រឹមតែក្រុមគ្រួសារប៉ុណ្ណោះទេ តែគឺជាការបាត់បង់នូវមិត្តរួមការងារ ក៏ដូចជាធនធានដ៏ល្អរបស់ ពន្ធនាគារខេត្តកណ្តាល ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងប្រតិភូ សូមបួងសួងគុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមប្រោស ប្រទានសព្ទសាធុការពរជ័យជូនវិញ្ញាណក្ខន្ធលោកវរអគ្គានុរក្សថ្នាក់លេខ២ ហ្នឹង កោសល្យ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង