ពិធីបុណ្យបញ្ចុះខណ្ឌសីមា កសាងព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ស្ថិតនៅក្នុងវត្តកេតុបទុម ហៅ (វត្តតាលន់)ស្ថិតនៅក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល++++++++++ ខេត្តកណ្តាល៖ រសៀលថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា កសាងព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តកេតុបទុម ហៅ (វត្តតាលន់)ស្ថិតនៅក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា៖ពិធីបុណ្យបញ្ចុះខណ្ឌសីមាកសាងព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ដែលកំពុងប្រារព្ធឡើងនាឱកាសនេះ គឺជាសមិទ្ធផលថ្មី ដែលបានបង្ហាញឲ្យឃើញពីការរីកចំរើនបន្ថែមទៀតក្នុងពុទ្ធសាសនា ដែលកកើតចេញពីមូលដ្ឋានគ្រឹះដ៍សំខាន់នៃសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម៕